ប្រទេសរុស្ស៊ីកំពុងអួតពី «កាំភ្លើងយន្តទំនើបមានរាងដូរថក្រោះ ដែលអាចចល័តដោយស្វ័យប្រវត្តិ» និងបំពាក់ដល់កងទ័ពនាពេលឆាប់ៗ

មេបញ្ជាការកងពលមីស៊ីល និងកាំភ្លើងធំរុស្ស៊ីលោកឧត្តមសេនីយ៍ទោ Mikhail Matveevsky បានឲ្យដឹងនៅថ្ងៃសុក្រនេះថា អង្គភាពកាំភ្លើងធំ នៃកងទ័ពជើងគោករបស់ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមទទួលយកកាំភ្លើងធំដែលអាចចល័តដោយខ្លួនឯង (Self-Propelled Gun) ដ៏ទំនើបបំផុតនាពេលឆាប់ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Matveevsky បានលើកឡើងថា «គំរោងនៃការទិញ និងផ្តត់ផ្គង់នូវកាំភ្លើងធំជំនាន់ថ្មីទៅកាន់កងអង្គភាពកាំភ្លើងធំនឹងចាប់ផ្តើមឡើងនាពេលឆាប់ៗខាងមុខ ប៉ុន្តែមិនទាន់បានកំណត់យកថ្ងៃណាមួយឲ្យច្បាស់នៅឡើយទេ»។ ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ទោ ក៏បានកោតសសើរមិនដាច់ពីមាត់ចំពោះសមត្ថភាពប្រយុទ្ធនៃសព្វាវុធថ្មីនេះផងដែរ ដោយថាវាល្អទ្វេដងជាងកាំភ្លើងធំប្រភេទដ៏ទៃៗទៀត មិនថានៅក្នុងស្រុកនិងក៏របស់បរទេសនោះឡើយ ហើយអ្វីដែលពិសេសលើសពីទៅទៀតនោះគឺកាំភ្លើងធំ Koalitsiya-SV នឹងក្លាយជាប្លង់គំរូដើម្បីបង្កើតប្រព័ន្ធកាំភ្លើងធំ ដែលដើរដោយស្វ័យប្រវត្តិទាំងស្រុងតែម្តងដោយមិនចាំបាញ់មានការបញ្ជាពីមនុស្សនោះឡើយនាពេលអនាគត។

គួរបញ្ជាក់ដែរថាពួកកាំភ្លើងធំជាប្រភេទ Self-Propelled Gun មានរូបរាងស្រដៀងទៅនឹងរថក្រោះអ៊ីចឹង ប៉ុន្តែពួកវាមិនធុនដូចជារថក្រោះឡើយ ហើយកាំភ្លើងធំ Koalitsiya-SV របស់ប្រទេសរុស្ស៊ីបានបង្ហាញខ្លួនជាលើកដំបូងបង្អស់នៅក្នុងពីធីដង្ហែរក្បួនព្យុហយាត្រាយោធាដ៏ធំបំផុត កាលពីពាក់កណ្តាលឆ្នាំ២០១៥៕

Image result for state historical museum

ប្រភព FreshNEWS

Loading...

About Author:

Leave A Comment

Your email address will not be published. Required fields are marked *