ចង់ប្រាប់ពិភពលោកថា សមត្ថភាពកូនខ្មែរមិនអន់ទេ អាចផលិតមនុស្សយន្តបាន ពិសេសអាចនិយាយភាសាខ្មែរ-អង់គ្លេស បាន ជួយស៊ែរម្នាក់មួយផង(មានវីដេអូ)

រ៉ូបូត​ឈ្មោះ Robocam Preah Kossomak ជារ៉ូបូ​ត​​ថ្មី​​ដំបូង​​បង្អស់​នៅ​​កម្ពុជា មក​ពី​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ដែលមានសមត្ថភាពខ្ពស់ ​​រូបរាង​​ដូច​​មនុស្ស​ អាចនិយាយ​ ទាក់ទង​​ជាមួយ​​មនុស្ស​​ក្នុង​​ការឆ្លើយឆ្លង​ ​និង​​ធ្វើ​​សកម្មភាព​​ផ្សេង​ៗ​បាន ។​ រ៉ូបូត​នេះមាន​អាយុ​ ១ ​ឆ្នាំ​ទម្ងន់ ៤៥ ​គីឡូក្រាម​កម្ពស់ ១.៥៨ ​សង់ទីម៉ែត្រ និង​ត្រូវ​បាន​ផលិត​ឡើង​ដោយ​សមាជិក​ចំនួន​ ១៤ ​នាក់​ដោយ​ប្រើ​រយៈពេល​ប្រមាណ​ជាង​ ១ ​ឆ្នាំ និង​ចំណាយ​អស់​ជិត ២០០០០ ​ម៉ឺន​ដុល្លារ​។

រូប៉ូតនេះតាំង​បង្ហាញ​ថ្ងៃទី​ ១៥ ខែ​មិថុនា​នៅក្នុង​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) របស់​ក្រសួង​ការងារ​ ទៅ​ថ្ងៃ​អនាគត​គ្រោង​អភិវឌ្ឍ​រ៉ូបូត​នេះ​ឲ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត​រួម​ទាំង​លទ្ធភាព​ក្នុង​ការប្រាស្រ័យ​ទំនាក់ទំនង ការដើរ និង​រូបរាង​ឲ្យ​បាន​ស្អាត​។​ ចង់ដឹងរូបរាងយ៉ាងណា សូមទស្សនាវិដេអូខាងក្រោម៖