តោះចង់ដឹងទេ ប្រទេសណាខ្លះជាប់ចំណាត់ថ្នាក់ខាងសិចស៊ី និងមានមន្តស្នេហ៍?

World of Buzz បានផ្សព្វផ្សាយចំណាត់ថ្នាក់ ៥០ ប្រទេស អ្នកដែលសិចស៊ី និងមានមន្តស្នេហ៍បំផុតក្នុងពិភពលោក តាមរយៈនូវកម្រងសំណួរពីអ្នកលេងអ៊ិនធើរណេតចំនួន ១,៥ លាននាក់ ត្រូវបានរកឃើញដូចខាងក្រោម ៖

លេខ ១ នៅប្រទេសអ៊ុយក្រែន គឺតារាសម្តែងដ៏ស្អាត មីឡា គូនីស

Mila Kunis & Viggo Mortensen (Ukrain)

លេខ ២ ប្រទេសដាណឺម៉ាក គឺលោក Vicko Mortensen ដែលដើរតួជា Aragorn ក្នុងភាពយន្តត្រៃភាគ The Lord of the Rings  ។

លេខ ៣ ប្រទេសហ្វីលីពីន គឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលមានសម្រស់នៃនៅលើវេទិកាប្រកួតជាច្រើន ។

Miss Phillipine

លេខ ៤ ប្រេស៊ីល ដែនដីប្រកួតកំប៉េះគូទស្អាត មានដូចជា អេដ្រៀអាណា លិម៉ា និង អាឡេសានដ្រា អេមប្រូស៊ីអូ ជាដើម ។

លំដាប់ទី ៥ ប្រទេសអូស្ត្រាលី

លំដាប់ទី ៦ អាហ្វ្រិកខាងត្បូង មានជាអាទិ៍ សាលីស ថ្រេន តារាសម្តែងស្រី ម្ចាស់រង្វាន់អូស្កា និង អ៊ីឡន ម៉ាស ។

លំដាប់ទី ៧ អ៊ីតាលី ស៊ីលវីអូ ប៊ែរឡុសកូនី អតីតនាយករដ្ឋមន្ត្រី និង សូហ្វៀ ឡរ៉េន តារាទសវត្សរ៍ ៦០ ។

លំដាប់ទី ៨ អារមេនៀ

លំដាប់ទី ៩ អង់គ្លេស គឺតារា ខូលីន ហ្វើត និង ចូត ឡវ

លំដាប់ ១០ កាណាដា ង៉ៃអាន់, រ៉ាសែល មេកដាមស៍, រ៉ៃអាន់  រេយ៍ណូលដ៍ និង ដ្រេក ។

សម្រាប់អាស៊ី ក្រៅពីហ្វីលីពីន នៅមានជប៉ុនលំដាប់ទី ១៩, ម៉ាឡេស៊ីទី ២៥, ឥណ្ឌាទី ២៨, ចិនទី ៣១ និងប្រទេសថៃទី ៣៦ ៕

Miss Japan
Miss India Kolkata

Miss Phillipine 2018

Miss China

ពី khaosod

ដោយ ព្រះអាទិត្យ