តោះមកស្គាល់ប្រវត្តិ តួកូនកាត់បីសាសន៍ ក្នុងរឿង «បុព្វេសន្និវាស»

អ្នកណាឃើញដំបូងច្បាស់ជាលង់ស្នេហ៍ជាមួយនឹងតារាកូនកាត់បីសាសន៍ ដែលមានវង់ភ័ក្ត្រញញឹមត្រជាក់ចិត្ត កែវភ្នែកមានមន្តស្នេហ៍ គឺនាង ស៊ូរិ ស៊ូហ្សាណា រ៉ូណេល ដែលដើរតួរងក្នុងរឿង «បុព្វេសន្និវាស» តើនាងមានប្រវត្តិដូចម្តេចខ្លះ សូមចូលអានខាងក្នុងដូចតទៅ ៖

នាងកើតឆ្នាំ ១៩៩២ បើគិតទៅអាយុ ២៧ ឆ្នាំហើយ ជាកូនកាត់ថៃ-អាមេរិក-បារាំង ស្រុកកំណើតនៅខេត្តភូកេត បានរៀនចប់បរិញ្ញាបត្រផ្នែកជំនួញ ។

នាងឈានជើងចូលមជ្ឈដ្ឋានសិល្បៈតាំងពីអាយុ ១៩ ឆ្នាំ ជាតារាម៉ូដែល និងសម្តែង ហើយស្នាដៃចុងក្រោយ ដែលទាក់ទាញអ្នកទស្សនាជក់ចិត្តលង់ស្នេហ៍ ងប់អារម្មណ៍គឺរឿង «បុព្វេសន្និវាស» និង រឿងភាពយន្ត “Behind the Sin” និង «ភ្លើងស្នេហ៍» ៕