ដែនជម្រកសត្វព្រៃបឹងពែរ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោក អ៊ី វិចអុល អនុប្រធានការិយាល័យ និងជាប្រធានក្រុមការងារទីបញ្ជាការស្រាលប្រចាំការនៅតំបន់ទន្លេជ្រៃ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដឹកនាំក្រុមការងារចុះល្បាតដល់តំបន់ក្បាលទន្សាយ ចំណុចUTM480998-1462407 ជាំក្របី481092-1461746 ក្នុងសហគមន៍តំបន់ការពារធម្មជាតិអូរបញ្ញា ជាលទ្ធផល បំផ្លាញកូនស្វាយចន្ទីចំនួន១២៣ដើម និងរុះរើខ្ទមចំនួន១ខ្នង ស្ថិតនៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ៕