ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោក អាត សាវឿន ជាមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ដែលកំពុងអនុវត្តគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ប្រចាំស្នាក់ការអូរសោមថ្មីបានដឹកនាំកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តគម្រោងការពារព្រៃឈើជួរភ្នំក្រវាញ គាំទ្រដោយអង្គការ WAចុះប្រតិបត្តិការស្រាវជ្រាវ រុករកបទល្មើសធនធានធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំសំកុស ទទួលបានលទ្ធផលដូចខាងក្រោម៖
-UTM ០២៧១៨៤២-១៣៥១៨៥២ ចំណុចភ្នំយាយម៉ៅ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់បានជួបប្រទះរថយន្តម៉ាកC R Vពណ៍ក្រហមពាក់ស្លាកលេខ 2C.8209ចំនួន០១គ្រឿងដឹកជញ្ជូនផលអនុផលធនធានធម្មជាតិធ្យូងចំនួន៣២ការុងស្មើនិង១,០១១គីឡូដោយគ្មានកាអនុញ្ញាតិក្រុមការងារបានចាប់ឃាត់និងបានប្រគល់ទទួលវត្ថុតាងទាំងអស់អោយទៅក្រុមការងារស្នាក់ការថ្មដារក្សាទុក ៕