KH EMPIRE

រយៈពេល ៤ថ្ងៃ ការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងក្រុមប្រឹក្សាឃុំអន្សាចំបក់ ដាំកូនឈើបានចំនួន ៥.៧០០ ដើម នៅចំណុចព្រែកអាពត

ថ្ងៃទី១២-១៥ ខែកក្កដា ឆ្នាំ២០២៤ លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងមន្ត្រីការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាបចូលរួម ជាមួយលោកស្រីក្រុមប្រឹក្សាឃុំអន្សាចំបក់ និងមេភូមិទាំង៦ បានដឹកនាំកម្លាំងសហគមន៍តំបន់ការពារធម្មជាតិកោះទន្លាក្រាស់ សរុបចំនួន៤៥នាក់ ស្រី១២នាក់ ចុះដាំកូនឈើចំនួន៥៧០០ដើមនៅចំនុចព្រែកអាពត និង៣០០ដើមទៀតទុកត្រៀមដាំនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅសហគមន៍តំបន់ការពារធម្មជាតិកោះទន្លាក្រាស់ ៕

Exit mobile version