KH EMPIRE

រយៈពេល ២ ថ្ងៃ មន្ទីរបរិស្ថានខេត្តកោះកុង បន្តផ្សព្វផ្សាយ និងចែកកូនឈើដល់ប្រជាពលរដ្ឋបាន 6,361 ដើម

មន្ទីរបរិស្ថានខេត្តកោះកុង បានបន្តរៀបចំពិធីផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមប្រធានបទ «ពន្លកបៃតង» និងវេទិកាកេសកូលជាតិលើកទី៤ ដែលមានទីតាំងនៅមន្ទីរបរិស្ថាន ថ្នាលបណ្តុះកូនឈើឧទ្យានុរក្សបទុមសាគរ និងថ្នាលបណ្តុះកូនឈើស្នាក់ការល្បាតឧទ្យានុរក្សឬស្សីជ្រុំថ្មបាំង ។
បន្ត
ថ្នាលបណ្តុះកូនឈើមន្ទីរបរិស្ថាន ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានបន្តធ្វើការចែកជូនកូនឈើដល់សាធារណជន មន្ទីរ សហគ្រាស សាលារៀន វត្តអារាម និងអង្គភាពជុំវិញខេត្ត បានចំនួន ២០៥១ដើម ក្នុងនោះកូនឈើរួមមាន ៖
– កូនក្រញូងចំនួន ៥០២ដើម
– កូនធ្នង់ចំនួន ៤៩២ដើម
– កូនកកោះចំនួន៤១២ដើម
– កូនគគីរចំនួន ២៨៣ដើម
– កូនបេងចំនួន ២៣៧ដើម
– កូនកោងកាងភ្នំចំនួន ១២៥ដើម

នៅថ្ងៃច័ន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការចែកជូនកូនឈើដល់សាធារណជន មន្ទីរ សហគ្រាស សាលារៀន វត្តអារាម និងអង្គភាពជុំវិញខេត្ត បានចំនួន ៣៥៧០ដើម ក្នុងនោះកូនឈើរួមមាន ៖
– កូនក្រញូងចំនួន ៣១៨៥ដើម
– កូនធ្នង់ចំនួន ៧០ដើម
– កូនបេងចំនួន ១២៥ដើម
– កូនកកោះចំនួន ៥៥ដើម
– កូនគគីរចំនួន ៩០ដើម
– កូនកោងកាងភ្នំចំនួន ៤៥ដើម

នៅថ្នាលបណ្តុះកូនឧទ្យានជាតិបទុមសាគរ បានធ្វើការចែងជូនកូនឈើដល់សាធារណៈជន មន្ទីរ សហគ្រាស សាលារៀន វត្តអារាម និងអង្គភាពជុំវិញខេត្ត បានចំនួន ៧៤០ ដើម ក្នុងនោះកូនឈើរួមមាន កូនក្រញូង កូនកកោះ កូនធ្នង់ កូនបែង កូនច្រេស ក្ងោក ចន្ទី ៕

Exit mobile version