KH EMPIRE

ដកហូតអន្ទាក់ដាក់យកសត្វព្រៃចំនួន ២៦ខ្សែ ជារបស់អញ្ញាតជន ស្ថិតនៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង

ថ្ងៃទី ១៦ កក្កដា ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតសហគមន៍អេកូទេសចរណ៍ ជីផាត នៃការិយាល័យដែនជម្រកសត្វព្រៃ កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៣៧២៦៩-១២៥៦៤៣៨) បានដកហូតអន្ទាក់ដាក់យកសត្វព្រៃចំនួន ២៦ខ្សែ ដែលជារបស់អញ្ញាតជន ស្ថិតនៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

ចំពោះវត្តុតាងក្រុមការងារបានយកមករក្សទុកនៅស្នាក់ការល្បាតសហគមន៍អេកូទេសចរណ៍ជីផាត៕

Exit mobile version