ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៤ លោក ស៊ី សុភាព ប្រធានការិយាល័យឧទ្យានជាតិ បានចូលរួមកិច្ចប្រជុំបង្រួមបញ្ហា និងឈានទៅបញ្ចប់វិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តមឧបនាយរដ្ឋមន្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី បានណែនាំ និងផ្តល់អនុសាសន៍ដល់ក្រុមការងារថ្នាក់ខេត្ត ឱ្យបន្តចូលរួមដោះស្រាយឱ្យអស់លទ្ឋភាព ក្នុងករណីចាំបាច់ ឯកឧត្តមប្រធាននឹងចុះដឹកនាំសម្របសម្រួលផ្ទាល់ ដើម្បីឈានទៅបញ្ចប់វិវាទដីធ្លីដែលនៅសេសសល់ក្នុងភូមិសាស្រ្តខេត្តកោះកុង ។
ក្នុងនោះដែរ ក៏មានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករងបច្ចេកទេសនៃក្រសួងដែនដី លោក សុខ សុទ្ឋី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និងអាជ្ញាធរឃុំ ស្រុកពាក់ពន្ឋ័ សរុបចំនួន ៦៥នាក់ ស្ត្រី ១២នាក់ ៕