KH EMPIRE

ក្រុមមន្រ្តីឧទ្យានុរក្ស ប្រចាំការនៅទីស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក ប្រគល់កូនឈើ ២.១២០ ដើមដល់រដ្ឋបាលស្រុកស្វាយជ្រុំ

បន្ទាប់ពីការបញ្ចប់តាំងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើនៅក្រសួងបរិស្ថានមក នៅថ្ងៃទី ១៧ កក្កដា ក្រុមមន្រ្តីឧទ្យានុរក្ស ប្រចាំការនៅទីស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក បានបន្តចែកកូនឈើជូនដល់ប្រជាជន និងមន្ត្រីរាជការនៅតាមមន្ទីរខេត្ត-ក្រុងទូទាំងប្រទេស ។ ក្នុងនោះ បានប្រគល់កូនឈើសរុបចំនួន ២.១២០ដើម មានប្រភេទក្ងោក ចំនួន ១.៩០០ដើម កកោះចំនួន ២០០ដើមនិង អង្គាសីល ចំនួន២០ដើម ជូនដល់រដ្ឋបាលស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ៕

Exit mobile version