មានឈើ ទើបមានឡធ្យូង មានឡធ្យូង ទើបមានឈើដុត មានឈើដុត បានមកពីការកាប់បំផ្លាញព្រៃឈើ ដូច្នេះហើយ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក ចឹក សំណាង ជាមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដែលកំពុងអនុវត្តគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ប្រចាំស្នាក់ការរវៀង បានដឹកនាំកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស គាំទ្រដោយអង្គការ WA ចុះប្រតិបត្តិការស្រាវជ្រាវ រុករកបទល្មើសធនធានធម្មជាតិ ដោយទួលបាន នៅនិយាម UTM:0327708-1366036 ចំណុចតក់ឡក់ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ក្រុមការងារបានបំផ្លាញចោលឡដុតធ្យូងចំនួន ២ ៕