KH EMPIRE

ក្រុមការងារក្រសួងបរិស្ថាន ទស្សនកិច្ចគម្រោង «ការគាំទ្រសហគមន៍អេកូទេសចរណ៍ និងឱកាសចិញ្ចឹមជីវិតសម្រាប់សហគមន៍នៅតំបន់ទេទឹកពុះ»

ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៤ លោក ជា ទិត អនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីជំនាញការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងការិយាល័យដែន ជម្រកសត្វព្រៃចូលរួមជាមួយក្រុមការងារ ក្រសួងបរិស្ថានដឹកនាំដោយ លោក ឃឹន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន និងក្រុមការងារស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាចុះទស្សនកិច្ចគម្រោង «ការគាំទ្រសហគមន៍អេកូទេសចរណ៍ និងឱកាសចិញ្ចឹមជីវិតសម្រាប់សហគមន៍នៅតំបន់ទេទឹកពុះ» ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ភូមិសាស្រ្ត ខេត្តកំពង់ស្ពឺ ។

នៅទីនោះបានប្រជុំនៅមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងបន្តចុះពិនិត្យទីតាំងបុរាណដ្ឋានទេទឹកពុះ និងជួបប្រជុំនៅស្នាក់ការប្រជុំភូមិកោដូន្តីពាក់ព័ន្ធនឹងតម្រូវការចំបាច់របស់សហគមន៍ក្នុងការអភិវឌ្ឍធ្វើឱ្យប្រសើឡើងនូវជីវភាពរស់នៅប្រជាសហគមន៍ជនជាតិដើមភាគតិចនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានភូមិតានិល កោដូន្តី ពុទ្រា និងគណៈកម្មការសហគមន៍តំបន់ការពារធម្ម ជាតិកោដូន្តី ៕

Exit mobile version