KH EMPIRE

រយៈពេល ៦ ថ្ងៃ មន្ទីរបរិស្ថានខេត្ដប៉ៃលិន បន្តចែកកូនឈើដល់សាធារណជនបាន 3,610 ដើម

ចាប់ពីថ្ងៃទី១១ ដល់១៦ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្ដប៉ៃលិន ដឹកនាំដោយ លោកអនុប្រធានមន្ទីរ ទទួលបន្ទុកកិច្ចការងារអភិរក្ស និងឯកឧត្តម ហែម ឬទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទ បានប្រគល់កូនឈើពីថ្នាល់បណ្តុះកូនឈើ នៃមន្ទីរបរិស្ថានខេត្តប៉ៃលិន (ស្នាក់ការអូតាវ៉ៅ) ជូនសាធារណជនរួមមាន៖
កូនឈើបានប្រគល់ជូនចំនួន 3,610 ដើម រួមមាន÷
-បេងចំនួន1431ដើម
-ក្រញូង៉ចំនួន674ដើម
-ក្ងោកចំនួន645ដើម
-គគីចំនួន465ដើម
-ខ្លឹមចាន់គ្រឹស្នាចំនួន395ដើម ៕

Exit mobile version