KH EMPIRE

ជិតដល់រដូវបិទនេសាទ ការបង្ក្រាបបទល្មើសនេសាទនៅលំហទន្លេសាប របស់ឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង កំពុងយកចិត្តទុកដាក់

ជិតដល់រដូវបិទនេសាទ កម្លាំងឧទ្យានុរក្ស បានចុះបង្ក្រាបបទល្មើសនេសាទ នៅតាមលំហទន្លេសាប ដោយប្រទះជនសង្ស័យដាក់របាំងអួន សុទ្ធតែជាឧបករណ៍ហាមឃាត់ ។

ថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស ប្រចាំការនៅតំបន់រ៉ាមសារព្រែកទាល់ និងសហគមន៍ស្មគ្រ័ចិត្ត បាន ធ្វើការចុះល្បាត បង្ក្រាបបទល្មើសនេសាទតាមលំហទន្លេសាប (អតិតឡូត៍នេសាទលេខ៣) ជាលទ្ធផលក្រុមការងារសម្រេចបានចំនួន ០៥ករណីរួមមាន÷
១. ចំនុចកោផ្ទោល
– របាំងសាច់អួន ប្រវែង ១៥០០ ម៉ែត្រ
– បង្គោល ១៩០ ដើម
– ឡុកចាប់ត្រី ៣ គ្រឿង
២. ចំណុច ប៉ាចហាច
– របាំងស្បៃម៉ុង ប្រវែង ១២០០ ម៉ែត្រ
– បង្គោល ១៥០ ដើម
– ឡុកចាប់ត្រី ៤គ្រឿង
៣. ចំនុចអូរអំបិល
– របាំងសាច់អួន ប្រវែង ១៧០០ ម៉ែត្រ
– បង្គោល ១៨០ ដើម
– ឡុកចាប់ត្រី ៤គ្រឿង
៤. ចំណុច ពាមស្ទឹងកំបុត
– របាំងសាច់អួន ប្រវែង ១៣០០ ម៉ែត្រ
– បង្គោល ២០០ ដើម
– ឡុក ចាប់ត្រី ៤ គ្រឿង
៥. ចំណុច អូរផាតសណ្តាយមាត់ទន្លេ
– របាំងសាច់អួន ប្រវែង ១០០០ ម៉ែត្រ
– បង្គោល ១៧០ ដើម
– ឡុកចាប់ត្រី ៣គ្រឿង
– លូស្បៃម៉ុង ១៥មាត់
+លែងកូនត្រីចម្រុះចូលក្នុងបឹងធម្មជាតិចំនួន៤០គីឡូក្រាម
*សូមបញ្ចាក់ថារាល់វត្ថុតាង ត្រូវបានក្រុមការងារកាប់កម្ទេចចោលនៅហ្នឹងកន្លែង ដែលស្ថិតនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕

Exit mobile version