KH EMPIRE

មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចុះពិនិត្យទីតាំងសិប្បកម្មរណ្តៅរ៉ែបើក(ខ្សាច់បក) ៣ទីតាំង

ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ លោក សាង ស៊ូន អនុប្រធានការិយាល័យគាំពារបរិស្ថានដឹកនាំក្រុម ការងារ សហការជាមួយអាជ្ញាធរភូមិ ឃុំ ពាក់ព័ន្ធចុះពិនិត្យដល់ទីតាំងជាក់ស្តែងរបស់សិប្បកម្មរណ្តៅរ៉ែបើក(ខ្សាច់បក) លើការស្នើសុំឯកភាពធ្វើកិច្ចសន្យាការពារបរិស្ថានចំនួន៣ ទីតាំងដូចខាងក្រោម៖

១.សិប្បកម្មរណ្តៅរ៉ែបើក(ខ្សាច់បក) របស់លោក ស្រី សារ៉េត បូរ៉ាន់ ស្ថិតនៅភូមិថ្លុកព្រាល ឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
២.សិប្បកម្មរណ្តៅរ៉ែបើក(ខ្សាច់បក) របស់លោក សៀក ហេង ស្ថិតនៅភូមិដីឆ្នាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
៣.សិប្បកម្មរណ្តៅរ៉ែបើក(ខ្សាច់បក) របស់លោកស្រី អេង ស្រីអ៊ួច ស្ថិតនៅភូមិសង្កែជ្រុំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ៕

Exit mobile version