KH EMPIRE

អង្គការសម្ព័ន្ធសត្វព្រៃ កម្លាំងរាជអាវុធហត្ថ និងមន្ត្រីឧទ្យានុរក្សជួរភ្នំក្រវាញ ដោះអន្ទាក់របស់ជនសង្ស័យ និងព្រលែងជ្រូកព្រៃមួយក្បាល

កម្លាំងចម្រុះបានចាប់ដៃគ្នាចុះល្បាត ទោះអាកាសធាតុមិនអំណោផល មានភ្លៀងធ្លាក់ខ្លាំង ដើរកាត់ព្រៃ ឆ្លងអូរ ផ្លូវរអិល ក៏មិនរារែកនឹងភារកិច្ច បានទៅដល់រាល់គោលដៅដែលត្រូវចុះល្បាត ។

ជាក់ស្តែង នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ ស្នាក់ការល្បាតឆាយអារ៉ែង នៃការិយាល័យឧទ្យានជាតិ កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចុះល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣៣៣១១៤_១២៨៨០៦៩) បានធ្វើការដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ១១ខ្សែ និងដោះលែងសត្វជ្រូកព្រៃចំនួន ០១ក្បាលអោយចូលព្រៃធម្មជាតិវិញ ដែលជារបស់អញ្ញាតជន ស្ថិតនៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។

ចំពោះវត្តុតាងក្រុមការងារបានយកមករក្សទុកនៅស្នាក់ការល្បាតឆាយអារ៉ែង៕

Exit mobile version