ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការព្រៃវែងចំនួន ០២នាក់ សហការជាមួកម្លាំងយោធា ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុក អង្គារិទ្ធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ០៩នាក់ បានចុះល្បាតនិងទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិ ដល់ចំណុចព្រៃគោល ស្ថិតនៅក្នុងភូមិសាស្រ្តភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានជួបទីតាំងសនិ្នធិឈើមួយកន្លែង រឹបអូសបានឈើប្រភេទផ្ចឹក ចំនួន ៣៣សន្លឹក ស្មើនឹង ០.៦២៩ម៉ែត្រត្រីគុណ និងឈើប្រភេទសុក្រំ ចំនួន ០៦ដុំ ស្មើនឹង ០.២១ម៉ែត្រត្រីគុណ និងដកហូតរណារយន្ដធុនតូច ចំនួន ០២គ្រឿង វត្ថុតាងដឹកយកទៅរក្សាទុកនៅទីចាត់ការតាកឹង ៕