ការិយាល័យ គាំពារ បរិស្ថាន លោក ស៊ាង ចាន់ណា ប្រធាន ការិយាល័យ បានចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងការផ្ទៀងផ្ទាត់និងវាយតម្លៃខេត្តរតនគិរី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ក្រោមអធិបតី ឯកឧត្ដម យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្ដម ជា ថាវរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការ(ODF)ខេត្តរតនគិរី និងឯកឧត្ដម ម៉ា វិចិត្រ អភិបាលរងនៃគណៈអភិបាលខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន៦៧នាក់ ស្រ្តីចំនួន១១នាក់។ សិក្ខាសាលានេះរៀបចំឡើងដើម្បីផ្ទៀងផ្ទាត់ និងវាយតម្លៃការប្រឡងប្រណាំងជ័យលាភីការបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាល ហើយខេត្តរតនគិរីទទួលបានចំណាត់ថ្នាក់លេខ៩ នៅទូទាំងប្រទេស។
នាពេល រសៀល លោកបានបន្តចូលរួមកិច្ចប្រជុំ និងការចុះពិនិត្យជាក់ស្តែងនូវទីតាំងទិញជ័រកៅស៊ូបង្កក ស្ថិតនៅភូមិសិល សង្កាត់យក្ខឡោមក្រុងបានលុង ក្រោមការដឹកនាំរបស់លោក ពុត ដានី អភិបាលរងក្រុង។ កិច្ចប្រជុំបានដាក់បញ្ជាដល់ម្ចាស់ទីតាំងខាងលើឱ្យកែប្រែដូចខាងក្រោម៖
-រៀបចំឈូសគៀរភក់ចេញពីទីតាំង
-ចាក់ដីនិងកិនបង្ហាប់លុបក្រហុកអោយបានស្អាត។
-ចាក់សាបនៅកន្លែងស្តុកជ័រកៅស៊ូទំហំ១៥×១៥mដោយមានរៀបឥដ្ឋជុំវិញកម្ពស់១តឹក។
-ជីករណ្តៅសំរាប់ស្តុកទឹកជ័រដែលហូរចេញពីកន្លែងស្តុកអោយដាច់ដោយឡែកពីទឹកភ្លៀង។
-ធ្វើផ្លូវចូលពីថ្នល់ទៅដល់កន្លែងស្តុកជ័រកៅស៊ូមានទំហំ៦ម៉ែត្រ។ ម្ចាស់ទីតាំងបានព្រមព្រៀងអនុវត្តដោយស្នើសុំពេលវេលាអនុវត្តអោយរួចរាល់នៅ
ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៤ជាកំហិត។ ក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាម សាលាក្រុងនឹងចេញដីការផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ឬផាកពិន័យទៅតាមច្បាប់ជាធរមាន ៕