ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៤ លោក ទី ទិត្យា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន បានដឹកនាំប្រធានស្នាក់ការ ដោយមានការចូលរួមពីលោក ឡី ផាន់ណា អភិបាលរងនៃគណៈអភិបាលស្រុក ប្រធានក្រុមដឹកនាំកម្មវិធី និងសមាសភាពចូលរួមមាន ប៉ុស្តិ៍នគរបាលឃុំអន្លង់ជ្រៃ ២រូប.លោកគ្រូអ្នកគ្រូ ៥រូប.ព្រះចៅអធិការវត្ត ១ រូប.សិស្ស៤៣ រូប តំណាងអង្គការនិងបុគ្គលិកDPAនិងJOHANNITER 5 រូប បានចូលរួមកម្មវិធីទិវាដាំដើមឈើ នៅសហគមន៍តំបន់ការពារធម្មជាតិគីរីសុខសាន្ត ដោយមានការគាំទ្រពីអង្គការDPAនិងJOHANNITER ស្ថិតនៅ ភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ៕