ថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស ប្រចាំការនៅស្នាក់ការតំបន់រ៉ាមសារព្រែកទាល់ និងសហគមន៍ស្មគ្រ័ចិត្ត បានធ្វើការចុះល្បាត នៅជុំវិញតំបន់ដើម្បីត្រួតពិនិត្យមើលពី ស្ថានភាពទឹកឡើងនៅតាមព្រែក និងចុះស្រង់ទិន្ន័យសត្វស្លាបទឹកនៅតាមរាន៥០ រាន៥១ រាន៥៤ និងរាន៤៦។ ជាលទ្ធផលក្រុមការងារសម្រេចបាន នៅតាមរាន ប្រភេទសត្វធំៗ មានសុវត្តិភាព និងមានការបំលាស់ទីទៅឆ្ងាយ ពីតំបន់ និងមានប្រភេទសត្វផ្សេងទៀត ដូចជា ស្មោញ និងក្អែកទឹក ចុះមកបន្តពូជពងកូនក្នុងរដូវកាលថ្មីនេះ បានចំនួន ១១ដើម ។
ការប្រទះឃើញប្រភេទសត្វព្រៃច្រើនបែបនេះ ឆ្លុះបញ្ជាំងឲ្យឃើញការអនុវត្តនូវវិធានការដ៏ស័ក្តិសមរបស់ក្រសួងបរិស្ថាន ដែលមិនធ្វេសប្រហែស និងមិនអនុគ្រោះចពោះជនខិលខូចតែងរំលោភបំពាន បំផ្លាញធនធានធម្មជាតិរបស់យើងទាំងអស់គ្នាឡើយ ហើយគួរមោទនៈចំពោះការកើនឡើងនូវសត្វគ្រប់ប្រភេទ ។
នៅថ្ងៃដដែល ស្ថានភាពទឹកក្នុងព្រែកនីមួយៗ និងតំបន់ទំនាបនៃតំបន់រ៉ាមសារ មានការកើនឡើនច្រើនដោយជំនន់ទឹកភ្លៀង ដូច្នេះធ្វើអោយមានកកស្ទះផ្លូវមួយចំនួន ដោយសារកំប្លោកច្រើន ៕