ព្រឹកថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៤ លោក ចាន់ ប៊ុនថា អនុប្រធានមន្ទីរ និងលោក យូ គឹមឡេង ប្រធានការិយាល័យអភិវឌ្ឍសហគមន៍មូលដ្ឋាន រួមជាមួយការិយាល័យ តំបន់បេតិកភណ្ឌធម្មជាតិ បានចូលរួមប្រជុំផ្សព្វផ្សាយពិគ្រោះយោបល់ ដល់ប្រជាពលរដ្ឋ ភូមិ ក្រាំងដូង វគ្គទី៤ ស្ដីពីការប្រមូលទិន្នន័យព័ត៌មាន នៃការប្រើប្រាស់ធនធានធម្មជាតិ និងជីវ:ចម្រុះសម្រាប់កំណត់ការបែងចែកគម្រោងរ៉េតបូក នៅតំបន់បេតិកភណ្ឌធម្មជាតិ ដឹកនាំសម្របសម្រួលដោយ លោក សុខ វុឌ្ឍិន មន្រ្តីអង្គការ WCS នៅ ភូមិ ក្រាំងដូង ឃុំ ព្រះឃាំង ស្រុក ត្បែងមានជ័យ ដែលមានសមាសភាពចូលរួមចំនួន ៦០ នាក់ ស្រី ៣៣ នាក់ ៕