-ថ្ងៃទី២១ ខែ កក្តដា ឆ្នាំ២០២៤ លោក យូ គីមឡុង ប្រធានស្នាក់ការរងដំណាក់ហ្លួង ដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន០៣នាក់ ចុះពិនិត្យទីតាំងសង្ស័យមានការកាប់រានដែលទទួលបានពីផ្កាយរណបជាលទ្ធផលទទួលបាន នៅចំណុចភ្នំច្រូច(១២) និយាមកា ៥៣៨៨៥៨-១៥០៩៣០៨ ឃើញថាជាទីតាំងអាជីវកម្មរុករករ៉ែរបស់ក្រុមហ៊នគ្លូប៊លហ្គ្រីនខេមបូឌា ខូអិលធីឌី ដែលមានទំហំប្រមាណ១០ហិកតាគ្មានដំណាំ(កំពុងរៀបចំឯកសារដាក់មន្ទីរ)ដែលទីតាំងស្ថិតនៅភូមិដំណាក់ត្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ៕