ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ទីស្នាក់ការរងអូរខាំផា បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំតាវែងលើ អាជ្ញាធរភូមិ ឃុំចុះល្បាតទៅចំណុចទីតាំងផ្កាយរណបលេខ១៧៦ នៅមណ្ឌលយ៉ន ឃុំតាវែងលើ ស្រុកតាវែង បានប្រទះឃើញមានកាប់ឆ្ការ រំលំ ដុតដីព្រៃយកជាកម្មសិទិ្ធមួយកន្លែង ស្ថិតនៅភូមិតាបូក មានទំហំផ្ទៃដីចំនួន១.៥១ហិកតា ត្រង់និយាមកា (៧៤០១១៩ -១៥៦៣៨៧៧) (៧៤០០១៧-១៥៦៣៨៣៣) (៧៤០០៨០-១៥៦៣៧៥៥) និង(៧៤០២៤២-១៥៦៣៧៦១) មានដាំដំណាំស្រូវនិងដាំចន្ទីរួច។ ក្រុមការងារនឹងស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យដើម្បីអនុវត្តតាមនីតិវិធីច្បាប់តំបន់ការពារធម្មជាតិ។
បន្ទាប់មកក្រុមការងារបានបន្ត ចុះល្បាតដល់ចំណុចទីតាំងផ្កាយរណបលេខ១៧៧ ជាដីចុះបញ្ជីសមូហភាពជនជាតិដើមភាគតិច ស្ថិតនៅភូមិរៀងវិញ ឃុំតាវែងលើ មានទំហំផ្ទៃដីចំនួន៥.២៩ហិកតា មានសង់ ខ្ទមតូចៗចំនួន៤ ប្រក់ដោយស័ង្គសី និងមានដាំដំណាំស្រូវ ចន្ទី ត្រង់និយាមកា (៧៣៥១៨១-១៥៦៣៩៣៤) (៧៣៥២៦២-១៥៦៣៩០៧) (៧៣៥២៧២ -១៥៦៣៥៨៣) (៧៣៥០៧៦-១៥៦៣៥៨៥) ៕