លោក ថង ប៊ុនសុន អនុប្រធានការិយាល័យ និងលោកថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ និងក្រុមការងារ បានចូលរួមជាមួយនាយកដ្ឋានEIA ចុះពិនិត្យទីតាំងជាក់ស្តែង និងប្រជុំពិគ្រោះយោបល់ជាមួយអាជ្ញាធរភូមិ-ឃុំ និងអ្នកពាក់ព័ន្ធ លើសំណើសុំពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះ ពាល់បរិស្ថានដំបូង(EIA ) គម្រោងស្នើសុំសិក្សារុករករ៉ែលោហៈ មានទំហំ ១៨.៩០០ ហិកតា របស់ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា)អេនើជី ឌីវេឡុបមិន ស្ថិតនៅឃុំញ៉ង ស្រុកអណ្តូងមាស និងឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ដឹកនាំដោយលោក ងន ម៉េងលី ប្រធានការិយាល័យ ដែលមានអ្នកចូលរួមសរុប១២នាក់ ស្រី០១នាក់។ ជាលទ្ធផល៖
ក.ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងរ៉ែកាលពីឆ្នាំ 2023 ក្រុមហ៊ុនបានធ្វើការសិក្សារុករកបានទទួល លទ្ធផលដូចជា៖ បានខួងរណ្ដៅចំនួន10 មានទទឹង ១០សង់ទីម៉ែត្រ ជម្រៅ ១០០ម៉ែត្រ និងកាយធ្វើប្រឡាយចំនួន10 មានជម្រៅ2 ម៉ែត្រ ទទឹង 80សង់ទីម៉ែត្រ ប្រវែង 5ម៉ែត្រ។
ខ.អាជ្ញាធរឃុំ និងមេភូមិពាក់ព័ន្ធមានការព្រួយបារម្មណ៍ចំពោះផលប៉ះពាល់មកលើប្រជាពលរដ្ឋក្នុងការចេញចូលដើម្បីប្រមូលផលអនុផលព្រៃឈើ និងធ្វើឱ្យល្អក់ទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។
គ.ស្នើសុំដល់ក្រុមហ៊ុនប្រសិនបើមានដំណើរការអាជីវកម្មសូមជួយផ្ដល់ការឧបត្ថម្ភដូចជា ÷ កសាងផ្លូវ ធ្វើលូ ស្ពាន អណ្ដូងទឹក ព្រមទាំងជួយផ្ដល់សំភារៈការិយាល័យដល់សាលាឃុំទាំងពីរ (កុំព្យូទ័រ ព្រីនធឺ តុអង្គុយ កៅអីជាដើម) ។
ឃ.ចំពោះការធ្វើអាជីវកម្មនេះ សូមអនុលោមទៅតាមច្បាប់នៃតំបន់ការពារ ធម្មជាតិ ត្រូវជួយការពារនិងអភិរក្សសត្វព្រៃ រាល់សកម្មភាពឈូសឆាយឬជីកកកាយ សូមជូនដំណឹងជាមុន។
ឃ.ក្រុមហ៊ុនត្រូវសម្របសម្រួលជាមួយក្រុមហ៊ុនទ្រីភាព export import ដែលផ្ទៃដីត្រួតស៊ីគ្នាជាមួយនឹងផ្ទៃដីស្នើសុំធ្វើការសិក្សារុករករ៉ែលោហៈនេះ និងជួយសាងសង់ប៉ុស្តិ៍ស្នាក់ការបរិស្ថានចំនួន 1 ខ្នងប្រសិនបើគម្រោងដំណើរការ ។
ង. ក្រុមហ៊ុនត្រូវអនុវត្តតាមផែនការគ្រប់គ្រងបរិស្ថានដែលមាននៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់ បរិស្ថាន និងកិច្ចសន្យាការពារបរិស្ថាន ការគ្រប់គ្រងគុណភាពដី កាកសំណល់ដែលសល់ពីការប្រើប្រាស់ និងការរុករកត្រូវវេចខ្ចប់ឱ្យបានត្រឹមត្រូវ(សំណល់គ្រោះថ្នាក់) ការការពារគុណភាពទឹក ប្រភពទឹក ត្រួតពិនិត្យតាមដានគុណភាពទឹករៀងរាល់៦ខែម្តង (ឆមាស) និងរៀបចំរបាយការណ៍ត្រួតពិនិត្យគុណភាពបរិស្ថាន(ឆមាស) បញ្ជូនមកមន្ទីរបរិស្ថាន និងក្រសួងអោយបានទាន់ពេលវេលា។
ច.តំណាងក្រុមហ៊ុនបានឯកភាពតាមការស្នើសុំដោយពិនិត្យទៅតាមលទ្ធភាព និងរាយការណ៍ជូននាយកក្រុមហ៊ុនដើម្បីពិនិត្យនិងសម្រេច ៕