ថ្ងៃទី ២២ កក្កដា លោក ភោគ និមល់ អនុប្រធានការិយាល័យតំបន់រ៉ាមសារ បានដឹកនាំក្រុមការងារ ប្រចាំនៅស្នាក់ការរងកោះឬស្សី ចុះបង្រ្កាប ការបណ្ដែតមង នៅរដូវបិទនេសាទ នៅចំណុចកោះសាប៊ួរ កោះរពាង ស្ថិតនៅភូមិសាស្រ្តតំបន់រ៉ាមសារស្ទឹងត្រែង បង្ក្រាបនិងដកហូតមង បណ្តែតខុសច្បាប់នៅរដូវបិទនេសាទបានចំនួន១០ត្បូងស្មើនឹង ៨០០ម៉ែត្រក្រឡា១២ហ៊ុន ៕