KH EMPIRE

ស្នាដៃរបស់ក្រុមប្រតិបត្តិការនៃមន្រ្តីឧទ្យានុរក្ស និងអង្គការសម័្ពន្ធមិត្តសត្វព្រៃ(W-A) នៅចំណុចភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី

ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ លោក វឿន ប៊ុនឈឿន ប្រធានក្រុមល្បាតនៃអង្គការសម័្ពន្ធមិត្តសត្វព្រៃ(W-A) និងលោក អុប សារ៉ាន់ មន្រ្តីឧទ្យានុរក្ស បានធ្វើការចុះល្បាតរយ:ពេលវែងចំនួន ០៤ថ្ងៃដោយគិតចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២០ នាខែឆ្នាំដដែល ទទួលបានលទ្ធផលដូចខាងក្រោម:

+ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ល្បាតមកដល់ចំណុចភូមិសាស្រ្ត អូររំចេក និយាមកា 0310597-1391153 ស្ថិតក្នុងភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ទទួលបានលទ្ធផល:
-ដកហូតប្រតឹងចំនួន ១១ប្រតឹង ។

+ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ល្បាតមកដល់ចំណុចភូមិសាស្រ្ត ភ្នំដោះក្រមុំ និយាមកា 0321911-1383066 ស្ថិតក្នុងភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ទទួលបានលទ្ធផល:
-ដកហូតរណាយន្តធំចំនួន ០២គ្រឿង
-កាំភ្លើងកែច្នៃ(ប្រភេទស្នុក)ចំនួន ០១ដើម
-ឧបករណ៍ឆក់ត្រីចំនួន ០១គ្រឿង ។

+ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ល្បាតមកដល់ចំណុចភូមិសាស្រ្ត លើភ្នំអូររំចេក និយាមកា 0313191-1386806 ស្ថិតក្នុងភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ទទួលបានលទ្ធផល:
-ដកហូតរណាយន្តធំចំនួន ០១គ្រឿង
-ដកហូតទ្រុងធ្នាក់សម្រាប់ទាក់សត្វលលកចំនួន ០២(ចំណែកសត្វលលកត្រូវបានកម្លាំងមន្រ្តីជំនាញធ្វើការដោះលែងអោយហើរចូលព្រៃវិញធម្មតា ។

+ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ល្បាតចូលកន្លែងស្នាក់ការរងច្រកចង្អៀតវិញធម្មតា ។
+ លោក នៅ អួក ប្រធានក្រុមល្បាតនៃអង្គការសម័្ពន្ធមិត្តសត្វព្រៃ(W-A) និងលោក ថន ប៊ុនថេត អនុប្រធានការិយាល័យ(ដនត)នៃក្រសួងបរិស្ថាន បានធ្វើការចុះល្បាតបង្ក្រាបបទល្មើស ធនធានធម្មជាតិ នោងភ្លើងឆេះព្រៃ ភូមិសាស្រ្ត ច្រកចង្អៀត និយាមកា 0289184-1388892 ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ទទួលបានលទ្ធផល:
-ដកហូតកាំភ្លើងកែច្នៃប្រើខ្យល់(ប្រភេទស្នប់)ចំនួន ០១ដើម
-ត្រួតពិនិត្យរថយន្តសង្ស័យចំនួន ០២គ្រឿង(គ្មានសកម្មភាពបទល្មើសអ្វីគួរកត់សម្គាល់) ។
-ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតសហការជាមួយមូលលិធិ(MJP) បានធ្វើការចុះល្បាតបង្ក្រាបបទល្មើស ធនធានធម្មជាតិ នោងភ្លើងឆេះព្រៃ ភូមិសាស្ត្រ អូរត្របែកជូរ UTMលេខ(249258/1387923) ស្ថិតនៅក្នុងភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង (គ្មានសកម្មភាពបទល្មើស)។

+ លោក លី សាមី នាយកស្តីទីដឹកនាំមន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត រៀបចំកូនឈើដែលនៅសល់ និងរៀបចំបណ្តុះគ្រាប់ត្នោត នៅថ្នាល់បណ្ដុះកូនឈើស្នាក់ការអូរថក្រោះ ស្ថិតនៅក្នុងភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ៕

Exit mobile version