KH EMPIRE

រណាយន្ត ១ គ្រឿង អាចបំផ្លាញដើមឈើបានជាច្រើន ! មន្ត្រីស្នាក់ការល្បាតស្ទឹងព្រាត់ សហការជាមួយកងរាជអាវុធហត្ថ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដកហូតរណាយន្ត ១គ្រឿងទុកស្រាវជ្រាវរកមុខជនប្រព្រឹត្ត

រណាយន្ត ១ គ្រឿង អាចបំផ្លាញដើមឈើបានជាច្រើន ។ កន្លងមកជន សង្ស័យតែងធ្វើសកម្មភាពអារដើមឈើរំលំក្នុងតំបន់អភិរក្សធម្មជាតិ ។ដោយសាររណាបែបនេះហើយ នៅពេលធ្វើសកម្មភាពរួច ពួកនោះតែងលាក់ឧបករណ៍បំផ្លាញនៅក្នុងគុម្ពោតព្រៃ តែទោះយ៉ាងណា កម្លាំងចុះល្បាតតែងដកហូតទុកជាភស្តុតាង ។

ជាក់ស្តែង នៅថ្ងៃទី ២១ ខែកក្កដា កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា ( ០៣៦១៧៦៩-១២៥៩៨៨០) បានធ្វើការដកហូតរណាយន្តចំនួន ០១គ្រឿង ស្ថិតនៅភូមិដីក្រហម ឃុំដង់ពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ចំពោះវត្ថុក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតស្ទឹងព្រាត់។

Exit mobile version