KH EMPIRE

អន្ទាក់ចាប់យកសត្វ ជាមជ្ចុរាជបំផ្លាញសត្វព្រៃ! កម្លាំងចម្រុះដោះអន្ទាក់របស់ជនសង្ស័យ នៅចំណុចនៅភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល

តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្នាក់ការល្បាតស្រែអំបិល នៃការិយាល័យឧទ្យានជាតិ កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៥២៣០៦-១២៤៦៧៣៥) បានធ្វើការដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ៤៥ខ្សែ និងរុះរើជុំរំចំនួន ០២ទីតាំងញ ដែលជារបស់អញ្ញាតជន ស្ថិតនៅភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

ចំពោះវត្តុតាងក្រុមការងារបានយកមករក្សទុកនៅស្នាក់ការល្បាតស្រែអំបិល នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤ ៕

Exit mobile version