KH EMPIRE

មន្ត្រីការិយាល័យឧទ្យានជាតិ បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះល្បាត ៣ ទីតាំង

ថ្ងៃទី ២១ កក្កដា ឧទ្យានជាតិបទុមសាគរ ស្នាក់ការល្បាតព្រែកគគីរ នៃមន្ត្រីការិយាល័យឧទ្យានជាតិ កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣០១១៣៨-១២៤២៨៨៣) ស្ថិតនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ ពុំជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។

នៅឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការកណ្ដាលឧទ្យានុរក្សឬស្សីជ្រុំថ្មបាំង នៃការិយាល័យឧទ្យានជាតិ កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (៣៣៦០២៥-១៣០១៩៩៩, ៣៣៧៥៤៦-១៣០៤៨៧៧)បានត្រួតពិនិត្យទីតាំងកាប់រានចាស់ដែលបានដាក់ពាក្យបណ្ដឹងទៅអយ្យការអមសាលាដំបូងខេត្តកោះកុងរួចរាល់។

តាមការពិនិត្យជាក់ស្ដែងរបស់ក្រុមការងារឃើញថាពុំមានការកាប់រានបន្ត ឬដាំដំណាំអ្វីនោះទេ និងព្រៃដុះឡើងជាបន្តបន្ទប់វិញហើយ ស្ថិតនៅក្នុងភូមិកណ្ដាល និងភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។

ចំណែកឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការឧទ្យានុរក្សឆាយតាហ៊ីង) នៃការិយាល័យឧទ្យានជាតិ កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣៥០៦០៣-១២៩៩៨៨៣)ស្ថិតនៅក្នុងភូមិចំណារ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ពុំជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ ៕

Exit mobile version