KH EMPIRE

ក្រុមការងារមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យលើការគ្រប់គ្រងសំរាម សំណល់រឹង រាវ និងលិខិតបទដ្ឋានគតិយុត្តបរិស្ថាន ចំនួន ៨ ទីតាំង

នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ លោក ស៊ឹង ប៊ុនហន អនុប្រធានការិយាល័យ បានចុះត្រួតពិនិត្យលើការគ្រប់គ្រងសំរាម សំណល់រឹង រាវ លិខិតបទដ្ឋានគតិយុត្តបរិស្ថាន និងតាមដានលើការអនុវត្តលិខិតបញ្ជាកែប្រែដល់រោងចក្រ សហគ្រាសចំនួន៣ រួមមាន:
១.រោងចក្រផលិតកាបូបគ្រប់ប្រភេទរបស់ ក្រុមហ៊ុនMONOPIA (CAMBODIA )CO.,LTD ទីតាំងស្ថិតនៅភូមិ ក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង។២.រោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុនCPPC OUTDOOR WEAR (CAMBODIA) CO., LTD មានទីតាំងស្ថិតនៅភូមិ ត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង។
៣.រោងចក្រផលិតប្រអប់ដាក់ស្បែកជើង របស់ក្រុមហ៊ុនQUAN HONG COLOR PRINTING CO., LTD ទីតាំងស្ថិតនៅភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ចំណែកលោក សាង ស៊ូន អនុប្រធានការិយាល័យគាំពារបរិស្ថាន បានចុះពិនិត្យលើការគ្រប់គ្រងសំរាមសំណល់រឹង រាវ លិខិតបទដ្ឋានគតិយុត្តវិស័យគាំពារបរិស្ថាន និងតាមដានលើការអនុវត្តលិខិតបញ្ជាកែប្រែតាមបណ្តារោងចក្រ សហគ្រាសបានចំនួន៥ទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោងទងមានដូចខាងក្រោម៖

១-រោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន យ៉ាំងខ្លូស៊ីង(ខេមបូឌា)ខូអិលធីឌី ទីតាំងស្ថិតនៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង។
២-រោងចក្រផលិតខ្សែរូត របស់ក្រុមហ៊ុនអ៊ែសាន់ លេឌើរហ្វូត(ខេមបូឌា)ឯ.ក មានទីតាំងស្ថិតនៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង។
៣-រោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ជា ហួយរុន(ខេមបូឌា)ឯ.ក មានទីតាំងស្ថិតនៅភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង។
៤-រោងចក្រកាត់ដេរសម្លៀកបំពាក់ Best hope Garment(Cambodia) Co.,Ltd មានទីតាំងស្ថិតនៅភូមិតាំង ក្រសាំង ឃុំព្នាយ ស្រុកសំរោងទង។
៥-រោងចក្រកាត់ដេរសម្លៀកបំពាក់ Suxingmax Garment (Cambodia)Co.,Ltd ទីតាំងស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ៕

Exit mobile version