KH EMPIRE

ដកហូតរណាយន្ត១គ្រឿង របស់អញ្ញាតជន លាក់ទុកធ្វើសកម្មភាពខុសច្បាប់

តំបន់ដែនជម្រកសត្វព្រៃបឹងពែរ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១មានចំនួន៤នាក់ ប្រើប្រាស់ម៉ូតូ៤គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន០១ដើម និងគ្រាប់១០គ្រាប់ បានសហការជាមួយកងកម្លាំងយោធារបស់តំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបចំនួន០៥នាក់ ដឹកនាំដោយលោក ចាន់ សុផល មេបញ្ជាការរងខេត្តសៀមរាប ចុះល្បាតនៅចំណុចត្រពាំងស្មាច់ UTM0441358 -1472283 ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះករណីលាក់ទុករណាយន្តខ្នាតតូចចំនួន០១គ្រឿង នៅក្នុងតំបន់ដោយពុំមានការអនុញ្ញាត (អញ្ញាតជន) វត្ថុតាងយកមករក្សាទុកនៅស្នាក់ការស្រោង។

កម្លាំងយើងបានកសាងសណុំរឿង និងបន្តស្រាវជ្រាវរកជនល្មើស មកអនុវត្តតាមនីតិវិធីច្បាប់៕

Exit mobile version