KH EMPIRE

ដកហូតសម្ភារធ្វើសកម្មភាពខុសច្បាប់របស់អញ្ញាតជន ស្ថិតក្នុងភូមិសាស្ត្រឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

មន្ត្រីដែនជម្រកសត្វព្រៃបឹងពែរ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដល់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោក អ៊ី វិចអុល អនុប្រធានការិយាល័យនិងជាប្រធានក្រុមការងារទីបញ្ជាការស្រាលប្រចាំការនៅតំបន់ទន្លេជ្រៃ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដឹកនាំក្រុមការងារចុះល្បាតដល់តំបន់ចំបក់ក្រមុំ ចំណុចUTM 470388-1468700 ខ្នាចក្រពើ 468151-1467330 ក្បាលតាម៉ៅ 468470-1466900 អូរពេទ្យ464531-1464418 ដំណាក់កកោះ 464974-1464327 ក្នុងសហគមន៍តំបន់ការពារធម្មជាតិអូរប្រាសាទ សហគមន៍តំបន់ការពារធម្មជាតិភ្នំប្រង់ ។

ជាលទ្ធផល រុះរើរោងប្រក់តង់កៅស៊ូចំនួន១រោង កាំភ្លើងកែច្នៃចំនួន១ដើម(ឆ្នុកដូង)រណារយន្ដត្រង់សឺន័រចំនួន១គ្រឿង និងគោយន្ដកន្ដ្រៃយ៍ចំនួន១គ្រឿង ស្ថិតក្នុងភូមិសាស្ត្រឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ វត្ថុតាងយកមករក្សាទុកនៅស្នាក់ការរងពពក ៕

នៅដែនជម្រកសត្វព្រៃព្រៃឡង់ ស្នាក់ការព្រះអាទិត្យសហការជាមួយស្នាក់ការរងអូរសោម ស្នាក់ការរងអូរងាវចុះល្បាតដល់តំបន់អូរឆ្កែរចំណុចUTM553117-1441008 ស្ទឹងតូច(ត្រពាំងត្រឡាច)550098-1439303 ហុងចំតិត557448-1439854បានប្រទះឃើញរណារយន្តត្រង់សឺន័រចំនួន១គ្រឿង ដែលជនសង្ស័យលាក់ទុកក្នុងព្រៃ ស្ថិតក្នុងភូមិសាស្ត្រឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ វត្ថុតាងយកមករក្សាទុកស្នាក់ការព្រះអាទិត្យ ។

ស្នាក់ការរងភ្នំជីចុះល្បាតដល់តំបន់អូរដី ចំណុចUTM566247-1428115 ភ្នំជី566877-1427507 បានប្រទះឃើញអាវុធកែច្នៃចំនួន១ដើម(កាំភ្លើងឆ្នុក)និងខ្សែរអន្ទាក់ចំនួន៥ខ្សែ ស្មើនឹងប្រវែង១០ម៉ែត្រ ដែលជនសង្ស័យលាក់ទុកក្នុងព្រៃ។ វត្ថុតាងយកមករក្សាទុកស្នាក់ការរងភ្នំជី ។
រីឯស្នាក់ការរងដីក្រហមសហការជាមួយស្នាក់ការរងផ្តៀកធំ ស្នាក់ការរងអូរតាឈឹមចុះល្បាតដល់តំបន់ត្រពាំងរុនចំណុចUTM565522-1413884 ទួលតាមេត564448-1413929 ពុំបានជួបប្រទះបទល្មើសអ្វី ស្ថិតក្នុងភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ៕

Exit mobile version