KH EMPIRE

ចុះពិនិត្យទីតាំងដីកាប់រាន ៣ កន្លែង នៅឃុំជ័យឧត្ដម ស្រុកលំផាត់

ថ្ងៃទី ២៤ ខែកក្កដា លោក ភឿង វាសនា អនុប្រធានស្នាក់ការ បានដឹកនាំកម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំការនៅស្នាក់ការរងស្រែជ្រៃ ចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ផែនទីតាមចំណុចដែលបង្ហាញដោយផ្កាយរណប ស្ថិតក្នុងភូមិសាស្រ្តភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី ពិនិត្យបានចំនួន០៣ចំណុច៖

ក.ចំណុចលេខ៣០ ត្រង់និយាមកាលេខ (៧២៣២៨៥-១៤៦៥៩៣៤) ទីតាំងនេះស្ថិតនៅក្នុងព្រៃឈើឈរ(ព្រៃល្បោះ) និងដីវាលស្រាប់មិនមានការកាប់រាននោះទេ អាចសន្និដ្ឋានថាជាភ្លើងឆេះព្រៃនារដូវប្រាំង។
ខ.ចំណុចលេខ២៨ ត្រង់និយាមកាលេខ (៧២១៩៤៣-១៤៦៥៧២២) ទីតាំងនេះស្ថិតនៅលើទីតាំងដីកាប់រានចាស់ពុំមានសកម្មភាពកាប់រាន ឬដាំដុះនោះទេ និងមានកូនឈើតូច ធំដុះឡើងវិញ។
គ.ចំណុចលេខ២៦ ត្រង់និយាមកាលេខ (៧២៣៥៣៥-១៤៦៥៣៣៧) ជាដីព្រៃឈើឈរ(ព្រៃល្បោះ) ពុំមានការកាប់រាននោះទេ ៕

Exit mobile version