ក្រុមការងារស្នាក់ការលំផាត់ ចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ផែនទីតាមចំណុចដែលបង្ហាញដោយផ្កាយរណប ស្ថិតក្នុងភូមិសាស្រ្ត ភូមិស្រែឈូកឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី ពិនិត្យបាន ចំនួន០៤ចំណុច៖
ក.ចំណុចលេខ១១៥ ត្រង់និយាមកាលេខ (៧៧១១៣៣៧-១៤៩០៣៥៤) ជាដីចំការចន្ទីរប្រជាពលរដ្ឋមានអាយុកាលប្រហែល ៤ទៅ៥ ឆ្នាំ។
ខ.ចំណុចលេខ១១៧ ត្រង់និយាមកាលេខ (៧១១៣៤៩-១៤៩០៥៥២) ជាដីកាប់រានចាស់ពុំមានសកម្មភាពកាប់រាន ឬដាំដុះនោះទេ និងមានកូនឈើតូច ធំដុះឡើងវិញ។
គ.ចំណុចលេខ១១៩ ត្រង់និយាមកាលេខ (៧១២២៨១-១៤៩០៧៨៩) មានការដាំដុះដំណាំដំឡូងនៅលើដីនោះ។
ឃ.ចំណុចលេខ១២៤ ត្រង់និយាមកាលេខ (៧១២១២៨-១៤៩១១៥២) ជាដីកាប់រានចាស់ពុំឃើញមានការរុករានឬដាំដំណាំទេ និងមានកូនឈើតូចធំដុះឡើងវិញ។
ក្រុមការងារស្នាក់ការរងអូររហារ បានចុះពិនិត្យផ្ទៀងផ្ទាត់ផែនទីដែលបានមកពីផ្កាយរណប នៅចំណុចតំបន់ស្នូលតូច ស្ថិតក្នុងភូមិសាស្រ្តឃុំកាឡែង និងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
ក្រុមការងារស្នាក់ការរងអូររហារ និងស្នាក់ការរងយ៉ាកម៉ាយបានសហការជាមួយកងកម្លាំងសឹករងខេត្ត ចុះល្បាតត្រួតពិនិត្យ នៅចំណុចច្របស្មាច់ ស្ថិតក្នុងភូមិសាស្រ្តឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ពុំមានអ្វីគួរអោយកត់សម្គាល់នោះទេ។
ក្រុមការងារស្នាក់ការរងស្រែអង្គ្រង បានចុះពិនិត្យផ្ទៀងផ្ទាត់ផែនទីដែលបានមកពីផ្កាយរណប ស្ថិតក្នុងភូមិសាស្រ្តភូមិ០៣ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី ពិនិត្យបានចំនួន០១ចំណុច៖
ក.ចំណុចលេខ៨៩ ត្រង់និយាមកាលេខ (០៦៧៤២៣៧-១៤៨៥៨១៩) ជាដីភូមិរបស់ប្រជាពលរដ្ឋមានផ្ទះអមសងខាង ពុំឃើញមានការកាប់រានពង្រីកដីបន្ថែមនោះទេ។
-ក្រុមការងារស្នាក់ការរងយ៉ាកម៉ាយ បានចុះពិនិត្យផ្ទៀងផ្ទាត់ផែនទីដែលបង្ហាញដោយផ្កាយរណប ស្ថិតក្នុងភូមិសាស្រ្តភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ពិនិត្យបានចំនួន០៦ចំណុច៖
ក.ចំណុចលេខ៦៨ ត្រង់និយាមកាលេខ (៧៣២៧២៤៣-១៤៨១៣៣៥) ដីកាប់រានចាស់ ជាប្រភេទដីទំនៀបដីស្រែ ។
ខ.ចំណុចលេខ៧២ ត្រង់និយាមការលេខ (៧៣២៧៨៧-១៤៨១៩៩១) ជាដីកាប់រានចាស់មានដាំដំណាំស្រូវ។
គ.ចំណុចលេខ៧៨ ត្រង់និយាមកាលេខ (៧៣៤៤១៧-១៤៨២៨៣២ ) ឃើញមានដាំដំណាំដំឡូងនិងស្រូវ។
ឃ.ចំណុចលេខ៧៧ ត្រង់និយាមកាលេខ (៧៣៣៩៨៤-១៤៨២៧៥៨) ជាដីកាប់រានចាស់មានដើមព្រិចនឹងស្មៅដុះចំរុះ។
ង.ចំណុចលេខ៧៦ ត្រង់និយាមកាមលេខ (៧៣៣៤៣៨៩-១៤៨២៥៩៣) មានដាំដំណាំដំឡូង និងស្រូវ។
ច.ចំណុចលេខ៧៣ ត្រង់និយាមកាមលេខ (៧៣៣៥៦៤-១៤៨២០១៤)ជាតំបន់ដីទំនៀប(ដីវាលស្រាប់)ពុំមានការកាប់រាននោះទេ ៕