នៅថ្ងៃទី ២៤ កក្កដា ២០២៤ ឧទ្យានជាតិបទុមសាគរ ស្នាក់ការព្រែកតាចាន់ កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣១៨១១៧-១២៤៥៦៦៩) ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ ពុំជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។
នៅឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការឧទ្យានុរក្សឆាយតាហ៊ីង)ឯណេះវិញ កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៤៥២១៤-១២៨៧៩៨៩) ស្ថិតនៅក្នុង ភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ពុំជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ ។
ឧទ្យានជាតិបទុមសាគរ ស្នាក់ការល្បាតព្រែកគគីរ កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣០១៥៦៤ -១២៥៣៨១០) ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រេាយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរតែពុំជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ ៕