KH EMPIRE

លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ជួបជាមួយលោកស្រី អនុប្រធានអង្គការ KOICA ប្រចាំកម្ពុជា អំពីការរៀបចំការសហកាទិវាអនាម័យបរិស្ថានពិភពលោក 20 កញ្ញា 2024

នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ និងលោកស្រី លាវ ផាឡែន ប្រធានការិយាល័យគ្រប់គ្រងពិធី និងព្រឹត្តិការណ៍ បានជួបប្រជុំជាមួយ លោកស្រី អនុប្រធានអង្គការ KOICA ប្រចាំកម្ពុជា និងសហការី ដើម្បីពិភាក្សាលើការរៀបចំការសហកាទិវាអនាម័យបរិស្ថានពិភពលោក 20 កញ្ញា 2024។

KOICA នឹងប្រារព្ធទិវាអនាម័យបរិស្ថានពិភពលោក ដោយធ្វើយុទ្ធនាការមានរយៈពេល១ខែពេញ គិតចាប់ពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយកម្មវិធីមាន៣សកម្មភាពធំៗ រួមមាន៖

-ទី១ពិធីបើកយុទ្ធនាការនឹងធ្វើឡើងនៅថ្ងៃទី២១ខែសីហា
-ទី២យុទ្ធនាការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមនានាចាប់ពីថ្ងៃទី២២ខែសីហាដល់ថ្ងៃទី១៩ខែកញ្ញា
-និងទី៣កម្មវិធីធំសម្រាប់ទិវាអនាម័យពិភពលោក ២០វិច្ឆិកា។

KOICA ស្នើសុំធ្វើការសហការគាំទ្រ និងអញ្ជើញក្រសួងបរិស្ថានជាគណៈអធិបតីសម្រាប់យុទ្ធនាការខាងលើ ៕

Exit mobile version