KH EMPIRE

កម្លាំងមន្ត្រីឧទ្យានុរក្សក្រុមល្បាតទី ១ ចុះបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវហាមឃាត់ នៅចំណុចខាងកើតអូរតាកុក ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប

មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី០១ ចំនួន០៥នាក់ មធ្យោបាយប្រើប្រាស់ធ្វើដំណើរដោយម៉ូតូចំនួន០៥គ្រឿង បានចុះល្បាតដល់ចំណុចចខាងកើតអូរតាកុក បានជួបប្រទះករណីនេសាទដោយប្រើឧបករណ៍ខុសច្បាប់ (ដាក់ស្បៃមុងនិងសាច់អ៊ុយ) ចំនួន០២កន្លែង ចំណុចទី១UTM 431928-1535056 ឃើញមានស្បៃមោងមុខកាត់០,៨០ម៉ែត្រប្រវែង៤ម៉ែត្រ និងចំណុចទី២UTM431539-1535290 មានសាច់អ៊ុយមុខកាត់០,៦០ម៉ែត្រប្រវែង៦ម៉ែត្រ ចំណុចទាំង២ខាងលើ ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជាលទ្ធផល កម្លាំងក្រុមល្បាតបានធ្វើការរុះរើប្រមូលយកទៅរក្សាទុកនៅស្នាក់ការអូរប៉ារ៉ា ។

បន្ទាប់មក បានបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយតាមដើមឈើបានចំនួន ១២សន្លឹក ៕

Exit mobile version