KH EMPIRE

មន្ត្រីដែនជម្រកសត្វព្រៃបឹងពែរ និង ភ្នំត្នោត-ភ្នំពក បិទខិត្តប័ណ្ណអប់រំ នៅភូមិសាស្ត្រស្រុកជីក្រែង

នៅថ្ងៃទី ២៦ កក្កដា ២០២៤ មន្ត្រីដែនជម្រកសត្វព្រៃបឹងពែរ នៃការិយាល័យដែនជម្រកសត្វព្រៃ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ មានចំនួន០៤នាក់ ម៉ូតូ០៤គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន០១ដើម និងគ្រាប់១០គ្រាប់ បានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ចំនួន០៥នាក់ ចុះល្បាតនៅចំណុចព្រៃអាបែន UTM440878-1472687 ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំ បានជួបបទល្មើសអ្វីកើតឡើងទេ បានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ ចំនួន ៨សន្លឹក ។

រីឯមន្ត្រីដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ មានចំនួន០៣នាក់ ម៉ូតូ០៣គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន០១ដើម និងគ្រាប់១០គ្រាប់ បានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប មានចំនួន០៤នាក់ បានចុះល្បាតនៅចំណុចត្រពាំងសងគោល UTM442877-1491392 ស្ថិតនៅភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីទេ និងបានបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន០៦សន្លឹក ៕

Exit mobile version