KH EMPIRE

មន្ត្រីឧទ្យានុរក្សស្នាក់ការត្រពាំងក្រសាំង នៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ប្រគេន និងប្រគល់ កូនឈើចំនួន ៩៥០ ដើម ដល់ព្រះសង្ឃនិងប្រជាពលរដ្ឋ

នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ មន្ត្រីឧទ្យានុរក្សស្នាក់ការត្រពាំងក្រសាំង បានប្រគល់កូនឈើសរុបចំនួន៧០០ដើម ជូនលោក ញៀវ ញ៉ាត តំណាងប្រជាពលរដ្ឋភូមិស្រិត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីយកទៅដាំនៅតាមសងខាងផ្លូវក្នុងភូមិ មានប្រភេទកូនឈើ ដូចជា៖
១.កូនម្រុំព្រៃចំនួន ៣០០ដើម
២.កូនក្រញូងចំនួន ១០០ដើម
៣.កូនក្រក្ងោកចំនួន ២០០ដើម
៤.កូនអំពិលចំនួន ១០០ដើម
និងបានប្រគេនកូនឈើចំនួន២៥០ដើម ដល់ព្រះសង្ឃព្រះនាម ក្រួច សុមាន គង់នៅវត្ត កោតជោសែនជ័យ ស្ថិតក្នងភូមិអារក្សស្វាយ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីយកទៅដាំនៅតាមសងខាងផ្លូវក្នុងភូមិ មានប្រភេទកូនឈើ
១.កូនក្ងោកចំនួន ១០០ដើម
២.កូនក្រញូងចំនួន ១០០ដើម
៣.កូនកកោះចំនួន ៥០ដើម ៕

Exit mobile version