ថ្ងៃទី ២ សីហា ឆ្នាំ ២០២៤ លោក នុត តូម៉ា អនុប្រធានទីស្នាក់ការ បានដឹកនាំកម្លាំងចុះល្បាតត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ផែនទីរូបភាពផ្កាយរណបបង្ហាញទីតាំងការកាប់រានដីព្រៃ ដែលក្រសួងផ្តល់ជូន នៅតំបន់បញ្ចូលថ្មី ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិកោះប៉ង់ ឃុំកោះប៉ង់ ស្រុកវើនសៃ ខេត្តរតនគិរី។
ជាលទ្ធផល៖ ក្រុមការងារបានចុះពិនិត្យ និងផ្ទៀងផ្ទាត់ផែនទីរូបភាពផ្កាយរណប បង្ហាញទីតាំងកាប់រានដីព្រៃ បាន ១ទីតាំង គឺចំណុចលេខ១២៤ ជាចំការកាប់រានរួចទំហំ៤,៥៩ហិកតា មានដំណាំស្រូវ និងដំឡូង ចំណុចអូរកាតាម ជាប់ប្រទល់ស្រុកតាវែង។ ចំពោះ ករណី នេះ ក្រុមការងារ នឹងស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាករដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕