ក្រុមការងារ ឧទ្យានជាតិអូរយ៉ាដាវ បានចុះស៊ើបសួរជាមួយអាជ្ញាធរ ភូមិឃុំ ស្រាវជ្រាវបន្ថែមលើសំណុំរឿងព្រហ្មទណ្ឌលេខ៤២៥ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងខេត្តរតនគិរី ពាក់ព័ន្ធករណី «កាប់ គាស់ រុករានដីព្រៃ និងឆ្ការដើម្បីយកធ្វើជាកម្មសិទ្ធិ» លើទំហំដីប្រមាណ៤ ហិកតា ដែលស្ថិតភូមិដរធំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្ត រតនគិរី នៅចំណុចជាប់ផ្លូវភូមិដរធំ ត្រង់និយាមកាលេខ (៧៥៩៥៩៧-១៤៩៦៦០៩) តាមដីកាចាត់ឱ្យស៊ើបសួរជំនួសលេខ ៣២៩ របស់ចៅក្រមស៊ើបសួរលោក ឡេង បញ្ញារិទ្ធ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៣។
ក្រុមការងារពុំទទួលបានព័ត៌មានមនិងសាវតារបន្ថែមពីជនប្រព្រឹត្តទេ ហើយបានបន្តចុះស្រាវជ្រាវបន្ថែមលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៧៨ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តរតនគិរី ករណី ដឹក ជញ្ជូននិងប្រមូលផលអនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត នៅចំណុចក្បែរភូមិសំ ត្រង់និយាមកាលេខ (៧៦៨០១៧-១៤០១៧២៣២)ស្ថិតនៅភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ តាមដីកាបង្គាប់ឱ្យស្រាវជ្រាវបន្ថែម លេខ ១០ អ.យ.ខ/២៤ របស់ព្រះរាជអាជ្ញារងលោក លាង អ៊ូ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៤ ។
ជាលទ្ធផល៖ ក្រុមការងារយើងបានសាកសួរពីប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើនិងអាជ្ញាធរភូមិឃុំ ពុំអាចកំណត់អត្ត សញ្ញាណរបស់ជនបង្កពាក់ព័ន្ធករណីខាងលើនោះបានទេ ៕