Site icon KH EMPIRE

ក្រុមការងារ ឯកឧត្តម ប៉ាន់ខែម ប៉ុនថន និងក្រុមការងារមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដកហូតដីព្រៃរបស់រដ្ឋដែលជនសង្ស័យកាន់កាប់ខុសច្បាប់ ជូនរដ្ឋវិញ

លោក ស្រេង ជាហេង ប្រធានមន្ទីរ បានដឹកនាំនាយកឧទ្យានជាតិ នាយកដែនជម្រកសត្វព្រៃព្រៃឡង់ និងនាយករង ចូលរួមអមដំណើរ ឯកឧត្តម សរ សុពុត្រា រួមជាមួយឯកឧត្តម ប៉ាន់ខែម ប៉ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារចម្រុះ បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅចំណុចក្រឡាពស់ ក្នុងឧទ្យានជាតិវឺនសៃសៀមប៉ាង ភូមិសាស្ត្រ ឃុំតាឡាត ស្រុកសេសាន ដែលបានរំដោះយកមកវិញទាំងស្រុង ពីការចូលទៅទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ជាមួយនឹងការនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន៤.០០០.០០០៛ ជូនទៅកងកម្លាំងឈរជើងការពារទីតាំងដែលដកហូតបានទាំងស្រុងជូនរដ្ឋវិញ ៕

Exit mobile version