លោក សាង ស៊ូន អនុប្រធានការិយាល័យ និងក្រុមការងារការិយាល័យគាំពារបរិស្ថាន បានចុះពិនិត្យទីតាំងស្នើសុំឯកភាពលើកិច្ចសន្យាការពារបរិស្ថានសម្រាប់គម្រោងបង្កើតរោងចក្រចំនួន២ទី តាំងស្ថិតក្នុងភូមិសាស្ត្រស្រុកគងពិសីរួមមាន៖
១.រោងចក្រផលិតគ្រឿងតុបតែងលម្អ របស់ក្រុមហ៊ុន សែនហេង អេសឌីជេ ក្រាហ្វ &ហ្គីហ្វ(ខេមបូឌា)ឯ.ក មានទីតាំងស្ថិតនៅភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
២.រោងចក្រផលិតខ្សែបូ របស់ក្រុមហ៊ុន FEIMENGSI(CAMBODIA ) CRAFT CO.,LTD មានទីតាំងស្ថិតនៅភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៕