មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា សហការជាមួយកម្លាំង ប៉ុស្តិ៍រដ្ឋបាលឃុំស្រែឈូកលេខាធិការដ្ឋានគណ:បញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក សុះ មីឡែន អភិបាលរងស្រុកកែសីមា បានចុះល្បាត ទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទក្នុងដែនជម្រកសត្វព្រៃកែវសីមា ។
លទ្ធផល
-បានពិនិត្យមើលលើដីបានដាក់សំណុំរឿងរួច ចំនួន ០១ ទីតាំង ស្ថិតនៅក្នុងតំបន់ស្នូរ ត្រង់ចំណុច ចំការចេក និយាមកា(៧០៥៦៤១-១៣៥៣២៧៨) ក្រុមការងារបានដកកូនចន្ទីបំផ្លាញចោលចំនួន ១០៥ ដើម ស្ថិតនៅក្នុង ភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
– ចំណុចលេខរៀង ១២៦ ស្ថិតនៅក្នុងតំបន់ស្នូល ដែលមានលេខនិយាមកា ( ៦៩៦៤១៣,១៣៧២៨៩៩) ទីតាំងនោះមានការកាប់រុករានដីព្រៃធ្វើជាកម្មសិទ្ធិ ប្រមាណ ០៣ ហិចតា ហើយមានការដាំដំឡូងមី នៅលើដីនោះទៀត ក្រុមការងារបានចុចយកនិយាមកាដើម្បីដំឡើងផែនទីដាក់សំណុំរឿងទៅតុលាការ ស្ថិតនៅក្នុងភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
– ចំណុចលេខរៀង ១២៥ ស្ថិតនៅក្នុងតំបន់ស្នូល ដែលមានលេខនិយាមកា (៦៩៦៨២២,១៣៧២៧២៦) ទីតាំងនោះមានការកាប់រុករានដីព្រៃធ្វើជាកម្មសិទ្ធិ ប្រមាណ ០៤ ហិចតា ហើយមានការដាំដំណាំដំឡូងមី លើដីនោះទៀត ក្រុមការងារបានចុចយកលេខនិយាមកាដើម្បីដំឡើងផែនទីដាក់សំណុំរឿងទៅតុលាការ ។ ស្ថិតនៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។