នៅថ្ងៃទី ៨ សីហា លោក កុយ សូនីន អនុប្រធានមន្ទីរ បានចូលរួមចុះពិនិត្យទីតាំងជាក់ស្តែងសម្រាប់គម្រោងធ្វើអាជីវកម្មថ្មអាររបស់ក្រុមហ៊ុន ស៊ីឈួន ស៊ីនហ៊ី ម៉ាញនីង ឯ.ក នៅចំណុចស្ទឹងធំ ភូមិគ្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបន្តកិច្ចសន្យាការពារបរិស្ថានរយ:ពេល ២ឆ្នាំទៀត ដែលដឹកនាំដោយ លោក អ៊ូ សុភ័ន្ត អនុប្រធាននាយកដ្ឋាន ដោយមានការ ចូលរួមពីក្រុមការងារក្រសួងបរិស្ថាន អាជ្ញាធរភូមិ ឃុំ និងតំណាងក្រុមហ៊ុន ៕