KH EMPIRE

មន្រ្ដីឧទ្យានុរក្សស្នាក់ការកំពង់ឃ្លាំង ចុះទប់ស្កាត់បទល្មើសនេសាទ នៅភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម

នៅថ្ងៃទី ១៣ ខែសីហា មន្រ្ដីឧទ្យានុរក្សស្នាក់ការកំពង់ឃ្លាំងចំនួន២នាក់ បានចូលរួមសហការជាមួយរដ្ឋបាលស្រុកសូទ្រនិគម ក្រោមការដឹកនាំដោយលោក ជុំ ចាន់ថេង អភិបាលរងនៃគណៈអភិបាលស្រុក និងមានសមាសភាពចូលរួមសរុបចំនួនប្រមាណជា១៦នាក់ ប្រើប្រាស់កាណូតស្មាច់ចំនួន ៣គ្រឿងចុះល្បាតនៅចំណុចព្រែកកកូរUTM404179-1446479 និងចំណុចកោះដាច់UTM403746-1434979 ស្ថិតនៅក្នុងភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ជាលទ្ធផលបានជួបប្រទះករណីលួចដាក់ឧបករណ៍នេសាទ ដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ដោយប្រើប្រាស់ឧបករណ៍បចំនួន១៥គ្រឿង និងអ៊ុយស្បៃមុងចំនួន១៦គ្រឿង ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងសហាការបានធ្វើការរុះរើ និងដុតឧបករណ៍នេសាទដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់ចោលរួមមាន៖ ក្បាលបចំនួន១៥គ្រឿង របាំងសាច់អួនប្រវែង១៥០០ម៉ែត្រ លូស្បៃមុងចំនួន១៦គ្រឿង របាំងសាច់អ៊ុយប្រវែងប្រមាណជា១២០០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា ១.៤០០ដើម ៕

 

Exit mobile version