នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤ មន្រ្តីឧទ្យានុរក្សស្នាក់ការកេសរកូលបានប្រគល់កូនឈើជូនលោក តេក លាង ក្រុមការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ចំនួន ១.៣១០ដើម រួមមាន៖ ក្ងោក ៤០០ដើម បេង១០០ដើម អំពិល ១០០ដើម ក្រឡាញ់២០០ដើម ស្នាយ ១០០ដើម ផ្កាសាគូរ៉ា ២០០ដើម ស្ដៅ ១០០ដើម ទឹកដោះ ៥០ដើម គូលែន ២០ដើម ឈើទាល ២០ដើម គីនីន២០ដើម ដើម្បីយកទៅដាក់ដាំតាមផ្លូវលំស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំត្នោតជ្រុំ ស្រុកក្ររគ ខេត្តពោធិ៍សាត់ ៕