KH EMPIRE

ការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាង ចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលចាប់ពី ខាងលិចកំពង់លួងចំនុចចំណង់ក្របី រហូតដល់ភូមិកំពង់ប្រាក់ 

 

ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ យោងតាមកិច្ចចង្អុរការដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ មន្ត្រីឧទ្យានុរក្ស នៃការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាងសហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំ ដោយលោក គឺ គឹមណូ អភិបាលរងស្រុក បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលចាប់ពី ខាងលិចកំពង់លួងចំនុចចំណង់ក្របី រហូតដល់ភូមិកំពង់ប្រាក់ ឃុំស្នារអន្សារ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ជាលទ្ធផលបានដកហូតវត្ថុតាងមានដូចខាងក្រោម÷

– បានរុះរើរបាំងខុសក្រឡា
– របាំងសាច់អួនក្រឡាល្អិត ០៤ខ្សែ ប្រវែង ២១៦០ម៉ែត្រ
– ក្បាលបរចំនួន ០៦គ្រឿង
– បង្គោល ចំនួន ៤៥០ដើម
– ចាក់លែង កូនត្រីចម្រុះចំនួន ៤០ គីឡូក្រាម។

Exit mobile version