KH EMPIRE

ប្រកាន់ខ្ជាប់ការអនុវត្តយុទ្ធានាការ«កម្ពុជាស្អាត ខ្មែធ្វើបាន» របស់សិស្សសាលាបឋមសិក្សាទទឹងថ្ងៃ ស្ថិតនៅភូមិទទឹងថ្ងៃ ឃុំបេង ស្រុកបន្ទាយអំពិល ឧត្តរមានជ័យ

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លោក កាញ់ ពៅ អនុប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានដឹកនាំមន្រ្តីការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន និងមន្រ្តីការិយាល័យគាំពារបរិស្ថាន ចុះផ្សព្វផ្សាយយុទ្ធនាការក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែធ្វើបាន» និងបន្តយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅសាលាបឋមសិក្សាទទឹងថ្ងៃ ស្ថិតនៅភូមិទទឹងថ្ងៃ ឃុំបេង ស្រុកបន្ទាយអំពិល និងសាលាបឋមសិក្សាទន្លេស ស្ថិតភូមិទន្លេស ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានអ្នកចូលរួមសរុប ២៦០នាក់ ៕

Exit mobile version